June 11, 2019

ងាវ​ឆា​គល់​ស្លឹកគ្រៃ​និង​ជីរនាងវង

រូបភាពតំណាង

+ គ្រឿងផ្សំ ៖
១-​ ងាវ ៥០០ក្រាម លាង​ឲ្យ​ស្អាត
២- គល់​ស្លឹកគ្រៃ ២ដើមហាន់បញ្ឆិតៗ
៣- ជីរនាងវង​បេះ​ស្លឹក​រួច ១ចាន
៤- ខ្ទឹមស ១០កំពឹស ចិត​ជា ២ ឬ ៣
៥- អំបិល កន្លះ​ស្លាបព្រាកាហ្វេ
៦- ម្រេច កន្លះ​ស្លាបព្រាកាហ្វេ
៧- ទឹកស៊ីអ៊ីវ ឬ ទឹកត្រី ១ស្លាបព្រាបាយ តាមចំណូលចិត្ត
៨- ប្រេងខ្យង ១ស្លាបព្រាបាយ
៩- ស្ករស កន្លះ​ស្លាបព្រាបាយ
១០- ប៊ីចេង បន្តិច
១១- ផ្លែ​ម្ទេស​ហាល​ក្រៀម ៥ផ្លែ ឬ​តាម​ចូលចិត្ត
១២- ប្រេងឆា ២ស្លាបព្រាបាយ

+ វិធី​ធ្វើ ៖
១. ដំបូង​ដាក់​ប្រេង​ឆា​ចូល​ក្នុង​​​ខ្ទះ​ដាក់​ភ្លើង​ឲ្យ​ក្តៅ បន្ទាប់​មក​ដាក់​ខ្ទឹម​ស​ចូល​ ឆា​វា​បន្តិច​សិន​ចាំ​ដាក់​គល់​ស្លឹក​គ្រៃ​ចូល​ ។​
២. ឆា​ជា​មួយ​គ្នា​ឲ្យ​​​​​រាង​ស្រពាប់​​ ដាក់​ម្ទេស​ចូល​ឆា​​វា​បន្ត​ទៀត​មួយ​ភ្លែត​​ រួច​ហើយ​​ដាក់​ងាវ​ចូល​​​ឆា​ត្រ​ឡប់​បន្តិច​សិន​ ។
៣. ​រួច​ហើយ​ដាក់​អំបិល, ម្រេច​, ទឹក​ស៊ីអ៊ីវ, ប្រេង​ខ្យង, ប៊ីចេង និង ស្ករស ឆា​ចូល​គ្នា​ រួច​បន្ថែម​ទឹក​ចូល​បន្តិច​ទុក​ឲ្យ​ពុះ​​ប្រហែល ១-២​នាទី ។
៤. បន្ទាប់​មក​ទៀត​យក​ជី​នាង​វង​ដាក់​ចូល​​ឆា​៣-៤ត្រ​ឡប់​ទៀត ​អាច​ដួស​​យក​មក​ញ៉ាំ​បាន​ហើយ ៕
____________

ប្រភព : មង្គលការ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក