Loading...

June 4, 2019

ចៀន​ប៉េងប៉ោះ​ញាត់​​សាច់​ជ្រូក​ជាមួយ​គ្រឿង​បុក

រូបភាព​តំណាង (ត្រូវ​ដាក់​ខាង​សាច់​ផ្កាប់​ចុះ​)

គ្រឿងផ្សំ៖

១-ប៉េងប៉ោះ ៤ផ្លែ
២-សាច់ជ្រូក ១ខាំ
៣-ម្សៅស៊ុប ១ស្លាបព្រា
៤-ស្ករ កន្លះ​ស្រាប​ព្រា​បាយ
៥-អំបិល ១ស្លាបព្រាបាយ
៦-ខ្លាញ់ កន្លះ​ចាន​ចង្កឹះ
៧-គ្រឿបបុករួច (គល់​ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស សំបក​ក្រូចសើច)


វិធី​ធ្វើ៖

១-ប៉េងប៉ោះចិតក្បាល ឆ្កៀល​យក​បណ្ដូល​ចេញ ដើម្បី​ញាត់​សាច់​ចិញ្ច្រាំ​ជាមួយ​គ្រឿង​បុក ។
២-ដាក់ម្សៅស៊ុប ស្ករ អំបិល លាយ​ចូលគ្នា​ឲ្យ​សព្វ រួច​យក​ទៅ​ញាត់​ក្នុង​ប៉េងប៉ោះ ។
៣-ដាក់ខ្លាញ់ឲ្យក្តៅ យក​ប៉េងប៉ោះ​ញាត់​សាច់​ហើយ យក​មក​ដាក់​ចៀន​ដោយ​ផ្កាប់​ខាង​សាច់​ទៅ​មុន ប្រើ​ភ្លើង​តិចៗ ដើម្បី​ឲ្យ​ឆ្អិន​ដល់​ក្នុង​ល្អ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក