June 30, 2019

របៀប​ចំហុយ​ត្រីដំរី​ជាមួយ​មីសួ


៙ គ្រឿងផ្សំ ៖

១- ត្រីដំរី​ស្រស់​ចំនួន ៤ ក្បាល
២- មីសួ ១ កញ្ចប់
៣- សាច់​ជ្រូក​បី​ជា​ន់​ចិញ្ច្រាំ (១០០ ក្រាម)
៤- ផ្សិត​ត្រចៀក​កណ្តុរ​ (៥០ ក្រាម)
៥- ជ្រក់ស្ពៃ (១០០ ក្រាម)
៦- ខ្ញី​ហាន់​ជា​ចំណិតៗ (១០០ ក្រាម)
៧- សៀង​ផ្អែម ​(១​០០ ក្រាម)
៨- ស្លឹកខ្ទឹម, ស្ករត្នោត, ទឹកត្រី, ប៊ីចេង

៙ វិធីធ្វើ ៖

ជា​ដំបូង​ត្រូវ​ត្រាំ​មីសួ និង​ផ្សិតត្រចៀកកណ្ដុរ​ជាមួយ​ទឹក​ដើម្បី​ឲ្យ​រីក​សព្វ ។ បន្ទាប់មក យក​គ្រឿង​ផ្សំ​​ពាក់​កណ្តាល​មក​រៀបចំ​ដាក់​ក្នុង​ចាន​ដូចជា :
- មីសួ​ដែល​រីក​សព្វ (ពាក់កណ្តាល)
- ជ្រក់ស្ពៃ (៥០ ក្រាម)
- ​ខ្ញី​ហាន់​ចំណិតៗ (៥០ ក្រាម)
- ផ្សិតត្រចៀកកណ្ដុរ (៥០ ក្រាម)
- សៀង​ផ្អែម (៥០ ក្រាម)
- សាច់​ជ្រូក​បី​ជា​ន់​ចិញ្ច្រាំ (៥០ ក្រាម)

ក្រោយ​ពី​ធ្វើការ​រៀបចំ​ហើយ​ត្រូវ​រៀប​ត្រីដំរី​ទាំង​៤ ដាក់​ពី​លើ​គ្រឿងផ្សំ ហើយ​ចាប់ផ្តើម​ដាក់​ស្ករ​ត្នោត ៥០ក្រាម, ទឹកត្រី​បន្តិច, និង​ប៊ីចេង ។ រួចហើយ​យើង​ចាប់ផ្តើម​ដាក់​គ្រឿងផ្សំ​ដែល​នៅសល់​ពីលើ​ត្រីដំរី​តែម្តង ។

- មីសួ​ដែល​រីក​សព្វ (ពាក់កណ្តាល)
- ជ្រក់ស្ពៃ (៥០ ក្រាម)
- ​ខ្ញី​ហាន់​ចំណិតៗ (៥០ ក្រាម)
- ផ្សិតត្រចៀកកណ្ដុរ (៥០ ក្រាម)
- សៀង​ផ្អែម (៥០ ក្រាម)
- សាច់​ជ្រូក​បី​ជា​ន់​ចិញ្ច្រាំ (៥០ ក្រាម)
- ស្លឹកខ្ទឹម​ហាន់​ចំណិតៗ

ក្រោយពី​យើង​ធ្វើការ​រៀបចំ​ដាក់​ក្នុង​ចានថ្ម​រួចហើយ យើង​ចាប់ផ្តើម​ដាក់​ចានថ្ម​ចូល​ទៅ​ក្នុង​ឆ្នាំង​ចំ​ហុយ​តែម្តង។ ការ​ចំអិន​ប្រើ​រយៈពេល ៦០​នាទី​ទើប​បាន​ឆ្អិន​សព្វ​ល្អ ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក