June 18, 2019

អាម៉ុក​សាច់​ត្រី (រូបមន្ត​អ្នកស្រី កែវ ច័ន្ទបូរណ៍)


៙ គ្រឿង​ផ្សំ ៖

១- គ្រឿង​បុក មាន​ដូចជា (ស្លឹកគ្រៃ ស្លឹក​ក្រូច រំដេង ខ្ជាយ រមាត ខ្ទឹមស ខ្ទឹមក្រហម ម្ទេស​ក្រហម​ក្រៀម​លីង​ហើយ​បុក​លាយ​ចូលគ្នា ឲ្យ​ម៉ដ្ឋ)
២- សាច់​ត្រី​សុទ្ធ មួយ​គីឡូ កាត់​ដុំៗ
៣- ទឹកត្រី ៥ស្លាបព្រាបាយ
៤- អំបិល ចុង​ស្លាបព្រាកាហ្វេ
៥- ស្ករ ១ស្លាបព្រា
៦- ទឹក​ខ្ទិះដូង មួយ​កំប៉ុ
៧- ម្សៅមី ១ស្លាបព្រា
៨- ពងមាន់​ពី​គ្រាប់
៩- ទឹក​មួយ​កំប៉ុង
១០- ស្លឹក​ក្រូច​ហាន់​ឆ្មារៗ
១១ សរសៃ​ម្ទេស​ប្លោក​ទុំ ហាន់ឆ្មារៗ
១២- ត្រួយ​ញ ឬ​ស្លឹក​ខាត់ណា​ខ្ចី

៙ របៀប​ធ្វើ៖

១. ដាក់​ក្បាលខ្ទិះ កូរ​ឲ្យ​ឈ្ងុយ ទាល់តែ​ឡើង​ប្រេង ទើប​ដាក់​គ្រឿង​បុក​ម៉ដ្ឋ ចូល​ហើយ​កូរ​ឲ្យ​សព្វ ទាល់តែ​ឈ្ងុយ ។
២. ចាក់​ទឹកត្រី ស្ករ អំបិល ចូល ហើយ កូរ​ឲ្យ​សព្វ
៣. ចាក់​ត្រី​ចូល កូរ​ឲ្យ​សព្វ
៤. យក​ខ្ទិះដូង​ដែល​នៅ​សល់ លាយ​ទឹក ពងមាន់ និង ម្សៅ ចាក់​ចូល ហើយ​កូរ​ឲ្យ​សព្វ ទាល់តែ​ទឹក​ឡើង​ខាប់ រួច​លើក​ចេញ ។
៥. យក​ស្លឹកចេក មក​ចាប់​ខ្ទាស់​ជា​កន្ទោង
៦. យក​ស្លឹក​ខាត់ណា បត់​ដាក់​តម្រៀប​ក្នុង​កន្ទោង
៧. ដួស​សាច់​ត្រី​កូរ ចាក់​ចូល​ក្នុង​កន្ទោង
៨. យក​កន្ទោង​ទាំងអស់ តម្រៀប​ក្នុង​ឆ្នាំង​ចំហុយ រួច​ហើយ​រោយ​សរសៃ​ស្លឹក​ក្រូច​ និង​ម្ទេស​ពី​លើ ដាក់​ចំហុយ ៥ ទៅ ១៥នាទី ។
៩. ពេល​ឆ្អិន លើក​ចុះ បរិភោគ​ភ្លាមៗ ទាន់​នៅ​ក្តៅ ៕

ចំណាំ៖ បើ​ចង់​ចំហុយ​ដាក់​ក្នុង​ដូង​ខ្ចី​ដុត សូម​យក​សាច់​ត្រី​កូរ​គ្រឿង ចំហុយ​ឲ្យ​ឆ្អិន​សិន ទើប​ចាក់​ចូល​ផ្លែ​ដូង ទើប​ចំហុយ​មួយ​សា​ទៀត យក​មុខ​លំអ ឲ្យ​ស្អាត គ្មាន​ឃើញ​ស្នាម​វែក​ដួស ។
______________________
ដោយ​អ្នក​ស្រី កែវ ច័ន្ទបូរណ៍






ស្វែងយល់​ពី​ពាក្យ អាម៉ុង https://bit.ly/2FjztJE

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក