June 22, 2019

​​ គុយទាវ​ឆា​ជាមួយ​សាច់​សាក់សៀវ


៙ គ្រឿងផ្សំ ៖

១- សាច់​សាក់សៀវ ៥០ ក្រាម (អាច​ទិញ​នៅ​តាម​កន្លែង​លក់​ដាច់​កាប់)
២- ទឹកត្រី​ផ្អែម ៥ ស្លាបព្រាបាយ
៣- គុយទាវ​ឆា​​​​​​​ ៥០ ក្រាម
៤- សណ្តែកបណ្តុះ, ស្លឹក​គូឆាយ

៙ របៀប​ធ្វើ​ទឹកត្រី​ផ្អែម ៖

ដាំ​ទឹក​ស​ល្មម​ដើម្បីឲ្យ​ពុះ និង​ដាក់​អំបិល​បន្តិច​ចូល។ ទុក​ទឹក​អំបិល​ឲ្យ​ត្រជាក់​បន្តិច បន្ទាប់មក​ដាក់​ទឹក​ក្រូចឆ្មារ ១ ស្លាបព្រា, ប៊ីចេង កន្លះ​ស្លាបព្រា, ស្ករស ២​ស្លាបព្រា នឹង កូរ​ចូល​គ្នា​ឲ្យ​សព្វ នោះ​ជាការស្រេច ។

៙ គុយទាវ​ឆា៖

យក​គុយទាវ​ទៅ​ស្រុះ​ដើម្បី​ឲ្យ​ផុយ​បន្តិច តែ​កុំ​ស្រុះ​យូរ​ពេក អាច​ធ្វើ​ឲ្យ​គុយទាវ​រលួយ ។ បន្ទាប់ពី​ស្រុះ​គុយទាវ​ហើយ យក​គុយទាវ​ដែល​​ស្រុះ​នោះ​​ទៅ​ឆា ជាមួយ​នឹង​ទឹកស៊ីអ៊ីវ​ខាប់ និង​លាយ​ជាមួយ​បន្លែ​គូឆាយ ។

៙ របៀប​ផ្សំ​ចូល​គ្នា ៖

ក្រោយពី​យើង​ធ្វើ​គ្រឿងផ្សំ​នូវ ទឹកត្រី​ផ្អែម, និង​គុយទាវ​ឆា រួចរាល់​ហើយ ។ យើង​ចាប់ផ្តើម​យក សណ្តែកបណ្តុះ, គុយទាវ​ឆា, សាច់​សាកសៀវ​ចូលគ្នា និង​ចុង​ក្រោយ​ស្រូប​ទឹកត្រី​ផ្អែម នោះ​ជាការស្រេច ។
_____________________
រៀបរៀង​ដោយ : ស្រីមុំ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក