June 9, 2019

របៀប​ធ្វើ​ជើង​ជ្រូក​បំពង (វិធីទី​១)


៙ គ្រឿងផ្សំ ៖

១- ជើង​ជ្រូក ១ ប្រហែល ១គីឡូ ២ខាំ (ជើង​មុខ)
២- ស្ករ ៣ស្លាបព្រាបាយ
៣- អំបិល​បន្តិច
៤- ខ្ទឹមស​ចិញ្ច្រាំ ២ស្លាបព្រាបាយ
៥- ខ្ទឹមក្រហម​ចិញ្ច្រាំ ១ស្លាបព្រាបាយ
៦- ម្រេច ១ស្លាបព្រាកាហ្វេ
៧- ប្រេងខ្យង ២ស្លាបព្រាបាយ
៨- ទឹកស៊ីអ៊ីវ​ខាប់ ១ស្លាបព្រាកាហ្វេ
៩- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
១០- ប្រេងឆា

៙ របៀប​ធ្វើ ៖

១- ជើង​ជ្រូក លាង​ឲ្យ​ស្អាត យក​ឆ្អឹង​ចេញ (កុំ​ឲ្យ​ដាច់​សាច់ ទុក​ទាំង​មួល) រួច​ប្រឡាក់​គ្រឿងផ្សំ​រសជាតិ​ដូចជា ស្ករ ទឹកស៊ីអ៊ីវ អំបិល ខ្ទឹមស ខ្ទឹមក្រហម ម្រេច ប្រេងខ្យង និង ទឹកស៊ីអ៊ីវ​ខាប់ ឲ្យ​សព្វ​ល្អ ។
២- ដាំ​ទឹក​ឲ្យ​ពុះ យក​ជើង​ជ្រូក​ដែល​ប្រឡាក់​រួច​ដាក់​ស្ងោរ​ប្រហែល​ជា ២ម៉ោង រួច​ស្រង់​ទុក ។

៣- ដាំ​ប្រេងឆា​ឲ្យ​​ពុះ ដាក់​ជើង​ជ្រូក​បំពង​ឲ្យ​ស្រួយ​ប្រហែលជា ៥នាទី ដោយ​ប្រើ​កំដៅ​ខ្លាំង រួច​ញុាំ​ជាមួយ​ទឹកត្រី​បុក ឬ​ទឹកស៊ីអ៊ីវ ជាការស្រេច ៕
_____________

ដោយ​អ្នកស្រី សុគន្ធារី
ប្រភព 







Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក