June 22, 2019

ត្រី​ចៀនចួន


៙ សម្រាប់​គ្រឿង​ផ្សំ​ទឹកត្រី​ផ្អែម ៖

១- ទឹកត្រី ១ពែង
២- ទឹកខ្មេះ ១ពែង
៣- ស្ករស ២
៤- ពែង
៥- ទឹក ២ពែង 2
៦- អំបិល ចុង​ស្លាបព្រាកាហ្វេ
៧- ខ្ទឹមស​ចិញ្ច្រាំ ៥ស្លាបព្រាបាយ
៨- ម្ទេស​ចិញ្ច្រាំ ២ស្លាបព្រាបាយ
៩- ខ្ទឹមក្រហម​ហាន់​ស្តើងៗ មួយ​ក្តាប់
១០- ម្សៅឆា ២ស្លាបព្រាកាហ្វេ
១១- ទឹក ៦ស្លាបព្រា

៙ របៀប​ធ្វើ ៖

១- យក​ត្រី កន្លះ​គីឡូ ទៅ​ដាក់​បំពង អោយ​ឆ្អិន​ស្រួយ​ស្បែក ទើប​ស្រង់​ដាក់​ចាន ។
២- យកទឹកខ្មេះ១ពែង លាយ ខ្ទឹមស​ខ្ទឹមក្រហម និង ម្ទេស ទុក​មួយ​អន្លើ ។
៣- ដាំទឹក២ពែង ឲ្យ​ពុះ ថែម​ស្ករ និង ទឹកត្រី ។
៤- យក​ទឹកខ្មេះ​លាយ​ខ្ទឹមស ខ្ទឹមក្រហម និង​ម្ទេស ទៅ​ចាក់​ក្នុង ទឹក​ឆ្អិន​នោះ កូរ​ឲ្យ​សព្វ ភ្លក្ស​សាប​ប្រៃ ថែមថយ តាមចំណូលចិត្ត ។
៥- យក​ទឹក​លាយ​ជាមួយ​ម្សៅឆា កូរ​ឲ្យ​សព្វ ទើប​យក​ទៅ​ចាក់​ក្នុង​ឆ្នាំង​ទឹក​ត្រី​ផ្អែម កូរ​ឲ្យ​ពុះ​សព្វ ទើប​យក​ទៅ​ចាក់​លើ​ត្រី​ចៀន ។

បើ​ចង់​ឆ្ងាញ់ ដាក់​ម្ជូរ​ក្រសាំង ជំនួស​ទឹក​ខ្មេះ ។
__________________
អ្នកស្រី កែវ ច័ន្ទបូរណ៍

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក