June 20, 2019

ចៀន​ស្អំ​ជាមួយ​ពងទា


៙ គ្រឿងផ្សំ ៖

១- ស្អំ ២ ខាំ បេះ​​យក​តែ​ស្លឹក
២- ពង​ទា ឬ​ពងមាន់ ៣ គ្រាប់
៣- គ្រឿងទេស ទឹកត្រី​បន្តិច, ស្ករ និង​ប៊ីចេង

៙ របៀប​ធ្វើ ៖

១- ស្អំ​អាច​​បេះ​ហើយ ​​យក​មក​ហាន់​ដើម្បី​ឲ្យ​វា​ម៉ដ្ឋ​ល្អ ហើយ​លាយ​ជាមួយ​គ្រឿង​ផ្សំ​ខាង​លើ ។
២- ​យក​ខ្ទះ​​មក​ដាក់​នៅ​លើ​​ចង្ក្រាន​អោយ​ក្តៅ បន្ទាប់​មក​ដាក់​ខ្លាញ់​ច្រើន​ជាង​ការ​ចៀន​ពង​ទា​ធម្មតា​បន្តិច ។
៣- ហើយ​ដាក់​​ស្អំ​ដែល​លាយ​ជាមួយ​គ្រឿងផ្សំ​ចូល​ទៅ​ក្នុង​ខ្ទះ​តែម្តង ។ ដោយ​កុំ​ព្យាយាម​កុំ​ប្រើ​ភ្លើង​ក្តៅ​ខ្លាំង​ពេក អាច​ធ្វើ​អោយ​ម្ហូប​ឆាប់​ខ្លោច ។​ ប្រែ​ចុះ​ប្រែ​ឡើង​រហូត​ដល់​ស្អំ​ឆ្អិន​សព្វ​ល្អ ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក