Loading...

June 13, 2019

របៀប​ធ្វើ​ទឹកម្ទេស​សម្រាប់​ញ៉ាំ​ជាមួយ​ប្រហិត​ឬ​ស៊ុប


៙ គ្រឿងផ្សំ ៖

១- ម្ទេស​ក្រហម ៣០០ ក្រាម
២- ម្ទេស​លឿង ២០០ ក្រាម
៣- ខ្ទឹមស ១៥០ ក្រាម
៤- ទឹកខ្មេះ ៦ ស្លាបព្រាបាយ
៥- ស្ករ ៤ ស្លាបព្រាបាយ
៦- អំបិល ២ ស្លាបព្រាបាយ
៧- ទឹក​ស្អាត ៣​កែវ ឬ​ច្រើន​ជាង​នេះ

៙ វិធី​ធ្វើ ៖

១- លាង​ម្ទេស​ឱ្យ​ស្អាត (កាត់​វា​កង់ៗ តូចៗ)។ ដាក់​ម្ទេស ខ្ទឹមស​ និង​ទឹក ទៅ​ក្នុង​ឆ្នាំង ហើយ​រម្ងាស់​រយៈពេល​ពី ១៥នាទី ទៅ ២០នាទី ។
២- បន្ទាប់ពី​សាច់​ម្ទេស​ឆ្អិន យក​វា​ទៅ​កិន​ឱ្យ​ម៉ដ្ឋ​ល្អ ។ រួច​យក​សំណាញ់​ដែក​ត្រង​យក​កាក​ចេញ (យក​ទឹក​ម្ទេស​សុទ្ធ​ទៅ​ដាក់​ក្នុង​ឆ្នាំង​ថ្មី​មួយ​ទៀត) ។
៣- បន្ទាប់មក ដាក់ ស្ករ អំបិល និង​ទឹកខ្មេះ ចូល​ក្នុង​ឆ្នាំង​ទឹក​ម្ទេស និង​យក​ទៅ​ចម្អិន​ឱ្យ​ពុះ​ម្ដង​ទៀត​ជាការស្រេច ៕
 ______________
ប្រភព Khmer Read

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក