June 18, 2019

ស៊ុប​ស៊ុត​ប៉េតប៉ោះ


+ គ្រឿងផ្សំ ៖

- ស៊ុត​ ២គ្រាប់គោះ​ដាក់​ក្នុង​ចាន
- ប៉េងប៉ោះ ២ផ្លែចិតសំបកចេញហាន់តូចៗ
- ខ្ទឹមស​ចិញ្ច្រាំ ១កន្លះស្លាបព្រាបាយ
- ប្រេងឆា ១ស្លាបព្រាបាយ
- ទឹកស៊ុប​មាន់ ១លីត្រ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
- ទឹក​ម្សៅមី ១ស្លាបព្រាបាយ
- ស្លឹកខ្ទឹម​ហាន់ កន្លះ​ស្លាបព្រាបាយ

+ វិធី​ធ្វើ ៖

១. ដំបូង​ដាក់​ប្រេង​ឆា​ចូល​ក្នុង​ឆ្នាំង​ដាក់​ភ្លើង​ឲ្យ​ក្តៅ​បន្តិច​សិន ​ចាំ​ដាក់​ខ្ទឹមស​ចូល​ឆា​ឲ្យ​ឈ្ងុយ។
២. បន្ទាប់​មក​ដាក់​ទឹក​ស៊ុប​មាន់​ចូល​រួច​ដាំ​វា​ឲ្យ​ពុះ​ទើប​ដាក់​ប៉េងប៉ោះ និង​ទឹក​ស៊ីអ៊ីវ​​ចូល​ ។
៣. បន្ទាប់​មក​ទៀត​ដាក់​ភ្លើង​តិច​ៗ​រំងាស់​វា​ប្រហែល​ជា​ កន្លះ​ម៉ោង​​​ទើប​បិទភ្លើង​ ។
៤. បន្ទាប់​ពី​បិទ​ភ្លើង​ភ្លា​ម​ត្រូវ​ដាក់​ស៊ុត​ចូល​​ភ្លាម ​(ពេល​ដាក់​បណ្តើរ​កូរ​បណ្តើរ​​) ​រួច​ដាក់​ទឹក​ម្សៅ​មី​ចូល​កូរ​បញ្ចូល​គ្នា​ឲ្យ​សព្វ​ បង់​ស្លឹក​ខ្ទឹម​តាម​ក្រោយ​ជា​ការ​ស្រេច ៕
_______________
ដោយ៖ សុខឡៃ
ប្រភពមកពីៈ មង្គលការ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក