June 9, 2019

ជើង​ជ្រូក​បំពង វិធី​ទី​២ (មាន​វីដេអូ​បង្ហាញ)


៙ គ្រឿងផ្សំ ៖

១- ជើង​ជ្រូក ១ (កាត់​ផ្នែក​ក្រចក​ចេញ ទុក​ទាំង​មូល)
២- អំបិល ២ស្លាបព្រាបាយ
៣- ខ្ទឹមបារាំង ១ (ពុះជា៤ចំនែក)
៤- ស្លឹក​ក្រូច
៥- រំដេង (ហាន់​ស្តើងៗ)
៦- ម្រេច​គ្រាប់ ១ស្លាបព្រាបាយ
៧- ទឹក ២លីត្រ
៨- ប្រេងឆា
៩- ម្ទេស (ហាន់​ល្អិតៗ)
១០- ខ្ទឹមស (ចិញ្ច្រាំ​ឲ្យ​ល្អិត)
១១- ទឹក​ក្រូចឆ្មារ ៣ស្លាបព្រាបាយ
១២- ទឹកខ្មេះ ១ស្លាបព្រាបាយ
១៣- ស្ករ ១ស្លាបព្រាបាយ
១៤- អំបិល ១/៤ស្លាបព្រាបាយ
១៥- ទឹកត្រី ២ស្លាបព្រាបាយ
១៦- ទឹក​ឆ្អិន ២ស្លាបព្រាបាយ

៙ របៀប​ធ្វើ ៖

១- យក​ជើង​ជ្រូក​ដាក់​ក្នុង​ឆ្នាំង ដាក់​អំបិល ២ស្លាបព្រាបាយ ខ្ទឹមបារាំង ស្លឹក​ក្រូច រំដេង ម្រេច និង​ទឹក​ចូល​ស្ងោ​ឲ្យ​ឆ្អិន​ល្អ រួច​ស្រង់​ចេញ​ទុក​ឲ្យ​ស្ងួត​ទឹក ។
២- ដាំ​ប្រេងឆា​ឲ្យ​ក្តៅ ដាក់​ជើង​ជ្រូក​បំពង​ឲ្យ​ក្រហម​ល្អ ស្រង​ចេញ​ទុក​ឲ្យ​ស្ងួត​ខ្លាញ់ ។
៣- លាយ​ម្ទេស ខ្ទឹមស ទឹក​ក្រូចឆ្មារ ទឹកខ្មេះ ស្ករ អំបិល ទឹកត្រី និង​ទឹក​ឆ្អិន​ជាមួយ​គ្នា​ឲ្យ​សព្វ ទុក​ជ្រលក់​ជាមួយ​ជើង​ជ្រូក​បំពង ជាការស្រេច៕
____________
ដោយ​អ្នក​ស្រី សុគន្ធារី
ប្រភព

វីដេអូ​បង្ហាញ​របៀប​ធ្វើ ៖

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក