June 13, 2019

វិធី​ធ្វើ​ទឹកម្ទេស​សម្រាប់​ជ្រលក់​ជាមួយ​ប្រហិត​ (វិធី​ទី១)

រូបភាព​តំណាង

៙គ្រឿងផ្សំ ៖
១- ម្ទេស​ជ្រក់ ( កិន​ឲ្យ​ម៉ត់ )
២- ម្សៅឆា (លាយ​ទឹក​កូរ​ឲ្យ​រលាយ​អស់)
៣- ស្ករស អំបិល
៤- ទឹក​ធម្មតា ១ កូនចាន

៙ វិធី​ធ្វើ៖
- យក​ស្ករស​មក​ដាក់​ក្នុង​ឆ្នាំង រួច​ចាក់​ទឹក​ចូល យក​ទៅ​ដាំ​លើ​ភ្លើង ហើយ​កូរ​ឲ្យ​រលាយ​ស្ករស​អស់ រួច​ដាក់ អំបិល និង ម្សៅ​ឆា​ចូល កូរ​ចូល​គ្នា (ឲ្យ​រាង​ខាប់​ល្មម ) បន្ទាប់​មក​ដាក់​ម្ទេស​ចូល កូរ​ឲ្យ​សព្វ ចូល​គ្នា​ម្ដង​ទៀត រួច​ជាការស្រេច ។

អាច​ទទួល​ទាន​ជាមួយ មាន់អាំង ប្រហិត គ្រប់មុខ តាម​ការ​ចូលចិត្ត​ទទួល​ទាន​ ៕
_____________
ប្រភព : មង្គលការ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក