June 19, 2019

នំ​សរសៃ​មាស ឬ​ Angel hair (បើ​តាម​ភាសាព័រទុយហ្គាល់​គឺ Fios de ovos)


នំ​សរសៃ​មាស ឬ​ Foi Thong (Thai Dessert) – Egg Threads ឬ Angel hair គឺ​ជា​បង្អែម​របស់​ប្រទេស​ព័រទុយហ្គាល់ ដែល​គេ​ធ្វើ​វា​ពី​ស៊ុត​ផ្នែក​ក្រហម សង្កត់​ឲ្យ​ចេញ​ជា​សរសៃៗ​ដាក់​ចូល​ទឹក​ស្ករ​កំពុង​ដាំ​ពុះ ។ របៀប​នេះ​ស្រដៀង​នឹង​នំ​ប៉ែនចុក​ (នំ​បញ្ចុក) របស់​ខ្មែរ​យើង​ដែរ ។

៙ គ្រឿង​ផ្សំ ៖

១- ស៊ុត​ទា​ចំនួន ១០​គ្រាប់
២- ទឹក​សុទ្ធ ៤ពែង (កំប៉ុង​អង្ករ)
៣- ស្ករ​ស ៤​ពែង (កំប៉ុង​អង្ករ)
៥- ស្លឹក​តើយ ៣ ទៅ ៤​សន្លឹក​កាត់

៙ របៀប​ធ្វើ ៖

១- គោះ​ស៊ុត​ទា​​យក​តែ​ផ្នែក​ក្រហម​ទុក (​ដាក់​ចាន) និង​ទុក​ផ្នែក​ទឹក​នៃ​ស៊ុត​ស ដែល​យើង​អាច​មើល​ដឹង​វា​ជា​ផ្នែក​ស៊ុត​ស​ដែល​ជាប់​សម្បក​ស៊ុត ។
២- ចាក់​ស៊ុត​ស​ផ្នែក​ទឹក​ដែល​ជាប់​សម្បក​ស៊ុត ចូល​ជា​មួយ​​ស៊ុត​ក្រហម​ វាយ​ឲ្យ​​​សព្វ រួច​ច្រោះ​ដោយ​ប្រើ​ស្បៃ ឬ​ក្រណាត់​ស្ដើង ។
៣- ដាំ​​ទឹក ​និង​​ដាក់​ស្ករ​ស​ចូល​ក្នុង​ខ្ទះ កូរ​វា​ឲ្យ​រលាយ​បាន​បន្តិច រួច​ដាក់​​ស្លឹក​តើយ​ចូល ។
៤- ពេល​ទឹក​ស្ករ​ពុះ​ហើយ បន្ថយ​ភ្លើង​ល្មមៗ រួច​ដួស​ស្លឹក​តើយ​ចេញ ។
៥- យក​ស៊ុត​ក្រហម​ដែល​ច្រោះ​រួច​នោះ ដាក់​ចូល​ចំពួយ​ដែល​មាន​រន្ធ​តូច​មួយ​ឬ​ពីរ ដោយ​យក​ដៃ​ម្ខាង​បិទ​រន្ធ​សិន ។
៦- ប្រលែង​ដៃ​ដើម្បី​ឲ្យ​ស៊ុត​ក្រហម ​ហូរ​ចេញ​មក​ដាក់​លើ​ទឹក​ស្ករ​ដែល​កំពុង​ដាំ​ពុះ ដោយ​យើង​ត្រូវ​ផ្លាស់​ទី​ជា​រង្វង់ៗ ។ រហូត​ដល់​ល្មម​​បាន​មួយ​ដុំ​ហើយ ទើប​យក​ចង្កឹះ​ស្រង់​សរសៃ​ស៊ុត​ចេញ​ និង​បត់​វា​ដាក់​ចាន ។

ចំណាំ​ ៖ យើង​អាច​យក​ស៊ុត​ក្រហម​ដែល​វាយ​សព្វ​នោះ​ច្រក​ថង រួច​កាត់​គូថ​ជា​រន្ធ​តូច​មួយ​ឬ​ពីរ ដើម្បី​ឲ្យ​ស៊ុត​ក្រហម​ចេញ​មក​ ​បង្កើត​បាន​ជា​សរសៃ ដោយ​មិន​បាច់​​ទិញ​​ឧបករណ៍​ជំនួយ​អ្វី​នោះ​ទេ ។

៙ សូម​មើល​វីដេអូ​អំពី​របៀប​ចម្អិន ៖




៙ រូបភាព​បង្ហាញ ៖



















___________
អាក្បាលធំ

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក