April 10, 2019

របៀប​ផ្លាស់ប្ដូរ​ពុម្ព​អក្សរ​ខ្មែរ​ក្នុង​កម្មវិធី Microsoft Edge (Chromium)


នៅ​អត្ថបទ​មុន ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​អំពី​កម្មវិធី Microsoft Edge ដែល​សាងសង់​លើ Chromium ដែល​ជា open source របស់ Google Chrome ដូច្នេះ​មាន​ន័យថា​កម្មវិធី Microsoft Edge ថ្មី​នេះ​មាន​លក្ខណៈ​សឹង​តែ​ដូច Google Chrome ដំណើរការ​បាន​ល្អ និង​មាន​មុខងារ​ថ្មីៗ​ជា​ច្រើន​ដែល​Google Chrome គ្មាន ។

ហើយ​យើង​ក៏​អាច​ធ្វើការ​ផ្លាស់ប្ដូរ​ពុម្ព​អក្សរ​សម្រាប់​បង្ហាញ​ក្នុង​កម្មវិធី Microsoft Edge (Chromium) បាន​ផង​ដែរ ដែល​គន្លឹះ​នវ​អាច​យក​ទៅ​អនុវត្តន៍​បាន​ជាមួយ Google Chrome ក៏​បាន ។ តែ​ខ្ញុំ​មិន​សរសេរ​គន្លឹះ​មួយ​ផ្សេងៗ​ទៀត​សម្រាប់ Google Chrome ។

៙ តម្រូវការ ៖


៙ របៀប​កំណត់​ពុម្ព​អក្សរ​ក្នុង Microsoft Edge (Chromium) ៖

- សន្មត​ថា​លោកអ្នក​ដំឡើង​កម្មវិធី Microsoft Edge (Chromium)​ សូម​បើក​កម្មវិធី​ឡើង ។
- ចូល​ទៅ​ម៉ឺនុយ >>> Settings 


- ចុច​លើ​ផ្នែក Appearance រួច​ចុច Customize fonts

- ចុច​​ប្ដូរ​ពុម្ព​អក្សរ​ដែល​អ្នក​ចង់​ប្រើប្រាស់ ចំនួន​៤​កន្លែង , សម្រាប់​ខ្ញុំ​គឺ Khmer OS System ។

- រួច​រាល់ សាកល្បង​បើក​​ Facebook នោះ​​លោកអ្នក​នឹង​រីករាយ​ជាមួយ​ពុម្ព​អក្សរ​ស្អាតៗ ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក