April 9, 2019

កម្មវិធី Microsoft Edge ដែល​សាងសង់​លើ Chromium ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​ហើយ !


ហើយ​នេះ​ជា​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ទាក់ទង​នឹង ខ្មែរ​យូនីកូដ​យើង​ដែរ ! ដោយ​សារ​គម្រោង​កែប្រែ​កម្មវិធី​រុករក​របស់ Microsoft Edge បាន​ចេញ​ជា​ផ្លែផ្កា​ហើយ ។ យើង​ដឹង​ហើយ​ថា​សព្វថ្ងៃ​កម្មវិធី​បើក​មើល​អ៊ីនធឺណិត​ដែល​ពេញ​និយម​ជាង​គេ​គឺ Google Chrome ហើយ​កម្មវិធី​នេះ​ដែរ គឺ​មាន​ជា open source កូដ​ចំហ​ដែល​មាន​ឈ្មោះ​ថា Chromium អាច​ឲ្យ​យក​ទៅ​អភិវឌ្ឍន៍​បន្ត​ទៀត​បាន ។

ដោយ​មើល​ឃើញ​ថា Microsoft Edge មាន​ល្បឿន​លឿន​ក្នុង​ការ​បើក​មើល​អ៊ីនធឺណិត​ជាង​គេ​ក៏​ពិត​មែន តែ​វា​ត្រូវ​បាន​មនុស្ស​ភាគ​ច្រើន​ បោះបង់ មិន​ប្រើប្រាស់​ដោយសារ ជា​កម្មវិធី​ថ្មី មាន​កូដ​តិច (កូន​ក្មេង) ដំណើរការ​មិន​សូវ​ល្អ ជាពិសេស​វា​មិន​មែន​ជា​​កម្រិត​ស្តង់ដារ​សម្រាប់​អ្នក សរសេរ​គេហទំព័រ​តាម​នោះ​ទេ ។

ដូច្នេះ​ក្រុមហ៊ុន Microsoft បាន​យក​គ្រោង​កូដ Google Chromium យក​មក​អភិវឌ្ឍន៍​ជា Microsoft Edge ដែល​ស្នូល​ជា Chromium ហើយ​យើង​អាច​ហៅ​វា​ថា Microsoft Edge Chromium ដោយសារ​វា​នៅ​មិន​ទាន់​ដាក់​ឲ្យ​មាន​មក​ស្រាប់​ក្នុង Windows 10 នៅ​ឡើយ​ទេ ។ ដល់​តែ​ពេល​វា​មាន​ស្រាប់​ក្នុង Windows នោះ​វា​នឹង​ត្រូវ​បាន​គេ​បំភ្លេច​ពាក្យ Chromium ចោល​វិញ ដោយ​ហៅ​តែ Microsoft Edge ដូច​កាល​ដំបូង​អើយ ។

ចុច​ទី​នេះ​ចូល​ទៅ​ទាញ​យក​ Microsoft Edge Chromium


វា​មិន​ទាន់​មាន​ជា​ជំនាន់​សាកល្បង​នៅ​ឡើយ​ផង វា​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ជំនាន់
Microsoft Edge Insider ដែល​ជា​ជំនាន់​សម្រាប់​អ្នក​អភិវឌ្ឍន៍ សាកល្បង​ប្រើប្រាស់​ ។


៙ លក្ខណៈ​ពិសេស​នៃ Microsoft Edge Chromium ៖

  • មាន​ស្នូល​កម្មវិធី​ដូច​ទៅ​នឹង Google Chrome
  • មុខងារ និង​ម៉ឺនុយ​របៀប​ចំ​បាន​ល្អ​ជាង Google Chrome
  • មុខងារ​ផ្លាស់ប្ដូរ​ពុម្ព​អក្សរ​បង្ហាញ អាច​បង្ហាញ​អក្សរ​ខ្មែរ​បាន​ល្អ 100%
  • អាច​ប្រើប្រាស់ Addon របស់ Google Chrome 

រូបភាព​រវាង  Microsoft Edge Chromium និង Google Chrome


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក