April 10, 2019

របៀប​ផ្លាស់ប្ដូរ​ពុម្ព​អក្សរ​ខ្មែរ​ក្នុង​កម្មវិធី Google Chrome


សព្វថ្ងៃ​កម្មវិធី​សម្រាប់​បើក​មើល​អ៊ីនធឺណិត​ដែល​ពេញ​និយម​ជាង​គេ​គឺ Google Chrome ហើយ​តាម​ពី​ក្រោយ​គឺ Firefox និង​​វិធី​ផ្សេងៗ​ទៀត ។ ពេល​យើង​ដំឡើង​កម្មវិធី Google Chrome ហើយ​ភ្លាម​យើង​មិន​ទាន់​អាច​មើល​អក្សរ​ខ្មែរ​បាន​ស្អាត​នោះ​ទេ ព្រោះ​កម្មវិធី​បាន​ចាប់​យក​ពុម្ព​អក្សរ Khmer UI ដែល​មាន​រូបរាង​មិន​ស្អាត ដូច្នេះ​យើង​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​ពុម្ព​អក្សរ​ផ្សេង​វិញ ។

៙ តម្រូវ​ការ ៖


៙ របៀប​ផ្លាស់ប្ដូរ​ពុម្ព​អក្សរ​ក្នុង Google Chrome ៖

- សន្មត​ថា​បាន​ដំឡើង​កម្មវិធី Google Chrome សូម​មើល​កម្មវិធី​ឡើង ។
- ចុច​លើ​ម៉ឺនុយ >>> Settings

- រមូរ​ចុះ​ដល់​ផ្នែក Appearance រួច​ចុច Customize fonts

- ចុច​​ប្ដូរ​ពុម្ព​អក្សរ​ដែល​អ្នក​ចង់​ប្រើប្រាស់ ចំនួន​៤​កន្លែង , សម្រាប់​ខ្ញុំ​គឺ Khmer OS System ។

- រួច​រាល់ សាកល្បង​បើក​​ Facebook នោះ​​លោកអ្នក​នឹង​រីករាយ​ជាមួយ​ពុម្ព​អក្សរ​ស្អាតៗ ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក