April 21, 2019

វិធី​ធ្វើ កង្កែប​បោប (ចំនួន ៥០០ក្រាម ឬ កន្លះគីឡូក្រាម)


៙ គ្រឿងផ្សំ ៖

  1. កង្កែប​ធ្វើ​ស្អាត កន្លះ​គីឡូ(=4ក្បាល)
  2. សាច់ជ្រូក3ជាន់ចិញ្ច្រាំ 3ខាំ
  3. សណ្ដែកដី​លីង​បុក​ទក់ៗ 1កូនថង់
  4. ម្ទេស​ឆ្អើរ​វះ​យក​គ្រាប់​ចេញ​ត្រាំ​ទឹក​ក្តៅ​ឲ្យ ទន់​ស្រង់​ចេញ​ពូត​ទឹក​ឲ្យ​អស់​រួច​ចិញ្ច្រាំឲ្យម៉ត់ 3ផ្លែ
  5. គ្រឿង​បុក (គល់​ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច) 1ស្លាបព្រាបាយ
  6. ទឹកត្រី​ កន្លះ​ស្លាប​ព្រា​បាយ
  7. ម្សៅ​ស៊ុប​ខ្នរ ឬ រ៉តឌី 1ចឹប
  8. ស្ករស 1ស្លាបព្រាបាយ
  9. អំបិល 1ចឹប
  10. ទឹកស៊ីអ៊ីវ 1ស្លាបព្រាបាយ
  11. ប្រេងឆា 1ស្លាបព្រាកាហ្វេ

៙ វិធី​ធ្វើ ៖

  1. យកចានកាធុនធំល្មម1មក ដាក់​សាច់​ជ្រូក ស្ករស អំបិល ម្សៅស៊ុប ទឹកត្រី ទឹកស៊ីអ៊ីវ គ្រឿង​បុក សណ្ដែកដី ម្ទេស​ឆ្អើរ ប្រេងឆា ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ល្អ ។
  2. យក​គ្រឿង​ដែល​ច្របល់​នោះ​មក​ញាត់​ចូល ក្នុង​កង្កែប​ឲ្យ​ពោះ​វា​ឡើង​ប៉ោង ។
  3. ដាក់​កង្កែប​លើ​ចង្អើរ​ចង្ក្រាន​ធ្យូង អាំង​ដោយ​ប្រើ​កំដៅ​តិច​ៗ​ទុក​រហូត​ដល់​ឆ្អិន​ក្រៀម​ល្មម​វា​នឹង​ប្រែ​ទៅ​ជា​ពណ៌​ក្រហម​ព្រឿងៗ​គួរ​ឲ្យ​ចង់​ទទួលទាន ។

ទទួល​ទាន​ជាមួយ​បាយ​ស​ក្តៅៗ ឬ​ធ្វើ​ជា​គ្រឿង​ក្លែម​ក៏​បាន ។
___________________
ដោយម៉ាដាម សម្ផស្ស

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក