របៀប​ប្ដូរ​​ពុម្ព​អក្សរ​ខ្មែរ​​ក្នុង​កម្មវិធី Telegram Messenger ដោយ​មិន​ពឹង​កម្មវិធី​ជំនួយ ឬ​​ពឹង​កម្មវិធី​ជំនួយ

ចែកចាយ:

កម្មវិធី​ផ្ញើ​សារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​ច្រើន ក្នុង​នោះ​ដែរ​កម្មវិធី Telegram Messenger គឺ​ជា​កម្មវិធី​ផ្ញើ​ដ៏​ពេញ​និយម​មួយ ដែល​មាន...


កម្មវិធី​ផ្ញើ​សារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​ច្រើន ក្នុង​នោះ​ដែរ​កម្មវិធី Telegram Messenger គឺ​ជា​កម្មវិធី​ផ្ញើ​ដ៏​ពេញ​និយម​មួយ ដែល​មាន​សុវត្ថិភាព​ខ្ពស់ ការពារ​ទិន្នន័យ​អ្នក​ប្រើប្រាស់ ពី​ជនទី៣​កុំ​ឲ្យ​​លួច​មើល​បាន ។ មិន​ត្រឹម​តែ​មាន​សុវត្ថិភាព​ខ្ពស់​ហើយ វា​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ផ្ញើ​និង​ទទួល files ផ្សេងៗ​បាន​ក្នុង​ទំហំ 1.5GB ឯណោះ ដែល​នេះ​ជា​ជ្រើស​ល្អ​ក្នុង​ការ​ផ្ញើ file ឲ្យ​គ្នា​ទៅវិញ​ទៅ​មក ។ សម្រាប់​រូបភាព​យើង​អាច​ផ្ញើ​ក្នុង​គុណភាព 100% ដែល​វា​ខុស​ពី Facebook Messenger តែងតែ​ធ្វើ​ឲ្យ​គុណភាព​រូប​បាត់​ទ្រង់​ដើម ។

Telegram Messenger មាន​ប្រើប្រាស់​សឹង​តែ​គ្រប់​ប្រព័ន្ធ​ដំណើរការ​ដូចជា Windows 10, MacOS, Linux, iOS , Android , Windows Phone និង​ជា​ពិសេស​គឺ​​ Web ដែល​អាច​ប្រើប្រាស់​បាន​តាម​កម្មវិធី Browser ។

តែ​ជា​អកុសល​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​លើ  Windows 10 បាន​ជួប​បញ្ហា​កម្មវិធី Telegram Messenger បង្ហាញ​អក្សរ​ខ្មែរ​មិន​សមរម្យ គឺ​វា​ចាប់​យក​ពុម្ព​អក្សរ​ខ្មែរ​លើ​គេ​បំផុត​ដែល​មាន​ដំឡើង​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់ ដែល​ក្នុង​រូបភាព ខាង​ក្រោម​នេះ​គឺ​វា​ចាប់​យក​ពុម្ព AKbalthom Angkor 1 តែ​សម្រាប់​កុំព្យូទ័រ​របស់​លោកអ្នក​អាច​នឹង​ចេញ​ពុម្ព​ផ្សេងៗ​ទៀត ។

គន្លឹះ​ទី​១ - ប្ដូរ​​ពុម្ព​អក្សរ​ខ្មែរ​​ក្នុង​កម្មវិធី Telegram Messenger ដោយ​ផ្ទាល់​ដៃ ៖

 យើង​អាច​ប្ដូរ​ពុម្ព​អក្សរ​ដោយ​ប្រើ​កម្មវិធី​ជំនួយ តាម​ឯកសារ Registry ដែល​គេ​កំណត់​ឲ្យ​ហើយ ឬ​ចូល​ទៅ​កែ Registry ផ្ទាល់​ដៃ​តែ​ម្ដង​ដោយ​មិន​ពឹង​កម្មវិធី​ជំនួយ ។

ក- របៀប​កែប្រែ​តាម Registry ផ្ទាល់​ដៃ​មិន​ពឹង​កម្មវិធី​ជំនួយ ៖

១- បើក​កម្មវិធី Registry Editor ដោយ​ចុច​គ្រាប់ចុច Windows + R រួច​វាយ​ពាក្យ regedit ហើយ​ចុច OK ។

២- សូម​ចុច​ចូល​ទៅ​កាន់ ៖
📁 HKEY_LOCAL_MACHINE
  ∟📁SOFTWARE
       ∟📁Microsoft
            ∟📁Windows NT
                  ∟📁CurrentVersion
                       ∟📁FontSubstitutes
 ឬ 
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\FontSubstitutes
(សូម​មើល​រូប​ខាង​ក្រោម )

៣- ចុច​ម៉ៅ​​ឆ្វេង​២​ដង ឬ​ចុច​ម៉ៅ​ស្ដាំ​លើ​ពាក្យ MS Shell Dlg 2 រួច​រើស​យក Modify... ដើម្បី​កែប្រែ ។

៤- នៅ​ត្រង់ Value data: សូម​វាយ​ឈ្មោះ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ដែល​អ្នក​ចង់​ប្រើ សម្រាប់​ខ្ញុំ​គឺ Khmer OS System  រួច​ចុច OK ។
រូបភាព​ពេល​កែប្រែ​រួច

៥- ជា​ចុង​ក្រោយ​ចុច Restart ម៉ាស៊ីន​កុំព្យូទ័រ​របស់​លោក​អ្នក​ជា​ការ​ស្រេច ដែល​លទ្ធផល នឹង​បង្ហាញ​ពុម្ព​អក្សរ Khmer OS System ដូច​រូប​ខាង​ក្រោម​នេះ ៖

បញ្ជាក់​ ៖ សូម​កុំ​ធ្វើការ​កែប្រែ Registry ផ្ដេសផ្ដាស ព្រោះ​អាច​ធ្វើ​ឲ្យ​ខូច Windows 10 បាន ។ សូម​ច្បាស់​ថា លោកអ្នក​បាន​អនុវត្ត​តាម​គន្លឹះ​ខាង​លើ​​ដោយ​ត្រឹមត្រូវ ។

គន្លឹះ​ទី​២ - ប្ដូរ​​ពុម្ព​អក្សរ​ខ្មែរ​​ក្នុង​កម្មវិធី Telegram Messenger តាម​ឯកសារ Registry ស្រាប់ ៖

១- ទាញ​យក​ឯកសារ Registry (សូម​ចុច​ទី​នេះ)
២- ពន្លា​ឯកសារ​ Fix Telegram font to Khmer OS System.Zip
៣- ចុច​ម៉ៅ​ស្ដាំ​២​ដង បើក​ឯកសារ Fix Telegram font to Khmer OS System.reg
៤- ចុច Yes ដើម្បី​យល់​ព្រម
៥- Restart ម៉ាស៊ីន​កុំព្យូទ័រ​របស់​លោក​អ្នក​ជា​ការ​ស្រេច ។


ជួប​គ្នា​នៅ​គន្លឹះ​ដែល​ទាក់ទង​នឹង​អក្សរ​ខ្មែរ​ នៅ​អត្ថបទ​លើក​ក្រោយ​ទៀត សូម​អរគុណ​ដែល​បាន​ចូល​មើល ។ សូម​កុំ​ប្រើ​កម្មវិធី​ជំនួញ ដែល​មិន​ដឹង​ប្រភព​ច្បាស់លាស់ អាច​នឹង​លួច​បង្កប់​មេរោគ លួច​មើល​ការ​ប្រើប្រាស់​កុំព្យូទ័រ​យើង​បាន ។ សូម​កុំ​ប្រើ Wifi Free នៅ​តាម​ទី​សាធារណៈ ៕
__________
ប្រភព

មតិ

Name

Google,1,កង្កែប,3,កញ្ឆែត,1,កំពឹស,1,កម្មវិធី,11,ការ៉េម,3,កិច្ចសម្ភាសន៍,4,ក្ដាម,2,ក្បាច់ខ្មែរ,18,ក្រាហ្វិក,32,ក្រាហ្វិក Rastor,3,ក្រាហ្វិក Vector,29,ខ,1,ខាត់ណា,1,ខ្ចៅ,2,ខ្នុរ,2,ខ្យង,1,គន្លឹះ,12,គន្លឹះ Blogger,7,គន្លឹះ Photoshop,1,គន្លឹះកុំព្យូទ័រ,10,គន្លឹះទូរស័ព្ទ,1,គុយទាវ,1,គោ,6,គ្រឿងក្លែម,1,គ្រឿងបុក,1,គ្រឿងសមុទ្រ,2,ងាវ,1,ចំណេះដឹងទូទៅ,1,ចំហុយ,5,ចៀន,9,ចេក,1,ឆា,29,ជ្រក់,3,ជ្រលក់,4,ជ្រុក,1,ជ្រូក,16,ឈូក,1,ញាំ,4,ដំណើប,1,ដំឡូង,2,ដំឡូងបារាំង,1,ដុត,1,ដូង,1,តៅហ៊ូ,4,ត្នោត,1,ត្រកួន,1,ត្រប់,1,ត្រយូងចេក,1,ត្រឡាច,1,ត្រី,8,ត្រីខ,1,ត្រីងៀត,1,ត្រីឆ្អើរ,1,ទាញយក,36,ទឹកឃ្មុំ,1,ទូរទស្សន៍,14,ធូរេន,1,នំ,6,បង្គា,7,បង្អែម,12,បំពង,3,បាយ,3,បុក,2,ប៊ូតុង,1,ប៉េងបោះ,4,ប្រហិត,3,ប្រហុក,2,ផ្កាខាត់ណា,1,ផ្សិត,3,ផ្អាប់,2,ពងត្រី,1,ព័ត៌មាន,11,ព័ត៌មាន​រចនា,1,ពុម្ពអក្សរ,47,ពុម្ពអក្សរខ្មែរ,46,ពុម្ពអក្សរបរទេស,1,ពុម្ពអក្សរអាក្បាលធំ,85,ពុម្ពអក្សរអាថ៌កំបាំង,1,ពោត,1,មាន់,10,មី,1,មីសួ,3,មឹក,2,ម្ទេស,7,ម្នាស់,1,ម្រះ,1,ម្រេច,2,យូនីកូដខ្មែរ,21,រូបភាពអក្សរ,23,រៀនរចនាពុម្ពអក្សរខ្មែរ,13,លត,1,ល្ពៅ,1,ល្ហុង,1,វចនានុក្រម,1,វិជ្ជាធ្វើម្ហូប,93,សម្ល,4,សារាយ,1,សាលាដ,1,ស៊ុត,7,ស៊ុប,2,សៀវភៅ,5,ស្ងោរ,10,ស្ពៃ,4,ស្លឹកគ្រៃ,3,ស្លឹកតយ,2,ស្អំ,1,អក្សរ,40,អង្ក្រង,1,អន្ទង់,1,អម្ពិល,2,អាំង,6,អ៊ីនធឺណិត,1,ឯកសារ,9,
ltr
item
អាក្បាលធំ: របៀប​ប្ដូរ​​ពុម្ព​អក្សរ​ខ្មែរ​​ក្នុង​កម្មវិធី Telegram Messenger ដោយ​មិន​ពឹង​កម្មវិធី​ជំនួយ ឬ​​ពឹង​កម្មវិធី​ជំនួយ
របៀប​ប្ដូរ​​ពុម្ព​អក្សរ​ខ្មែរ​​ក្នុង​កម្មវិធី Telegram Messenger ដោយ​មិន​ពឹង​កម្មវិធី​ជំនួយ ឬ​​ពឹង​កម្មវិធី​ជំនួយ
https://3.bp.blogspot.com/-l4hZ-XnSdJM/XIZ4DJ6PXnI/AAAAAAAAtLk/Nn8RHxRXc5EhVeXEl1SYPTG1PtBjFuHkgCLcBGAs/s1600/1%2BNx1Iu51EmWlViRNgIXY-bw.jpg
https://3.bp.blogspot.com/-l4hZ-XnSdJM/XIZ4DJ6PXnI/AAAAAAAAtLk/Nn8RHxRXc5EhVeXEl1SYPTG1PtBjFuHkgCLcBGAs/s72-c/1%2BNx1Iu51EmWlViRNgIXY-bw.jpg
អាក្បាលធំ
https://www.akbalthom.art/2019/03/telegram-messenger.html
https://www.akbalthom.art/
https://www.akbalthom.art/
https://www.akbalthom.art/2019/03/telegram-messenger.html
true
5060019090675378648
UTF-8
ផ្ទុក​ប្រកាស​ទាំងអស់ រក​មិន​ឃើញ​ប្រកាស​ទេ មើល​ទាំងអស់ អាន​បន្ថែម ឆ្លើយតប បោះបង់​ការ​ឆ្លើយតប លុប ដោយ ទំព័រ​ដើម ទំព័រ ប្រកាស មើល​ទាំងអស់ ណែនាំ​អត្ថបទសម្រាប់​អ្នក ៖ ចំណាត់​ក្រុម ប័ណ្ណសារ SEARCH អត្ថបទ​ទាំងអស់ រក​មិន​ឃើញ​ការ​ផ្គូផ្គង​​ប្រកាស​ណាមួយ​តាមសំណើ​របស់​អ្នក ត្រលប់​ទៅ​ទំព័រដើម ថ្ងៃ​អាទិត្យ ថ្ងៃ​ចន្ទ ថ្ងៃ​អង្គារ ថ្ងៃ​ពុធ ថ្ងៃ​ប្រហស្បតិ៍ ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ Sun Mon Tue Wed Thu Fri Sat មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ Jan Feb Mar Apr ឧសភា Jun Jul Aug Sep Oct Nov Dec ឥឡូវ​នេះ ១ ​នាទីមុន $$1$$ minutes ago ១ ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើន​ជាង ៥ សប្តាហ៍​មុន អ្នកតាមដាន តាមដាន មាតិកា​នេះ​ត្រូវ​បាន​ចាក់​សោ ជំហានទី១ : ចុច​ចែកចាយ​ទៅ​កាន់​បណ្ដាញ​សង្គម ជំហាន​ទី​២ : ចុច​លើ​តំណ​​ពី​បណ្ដាញ​សង្គម​​ចូល​មក​វិញ ចម្លង​កូដទាំងអស់ ជ្រើសរើស​កូដ​ទាំងអស់ កូដ​ទាំងអស់​ត្រូវ​បាន​ចម្លង​ទៅ​ក្ដារតម្បៀតខ្ទាស់​របស់​អ្នក មិន​អាច​ថតចម្លង​កូដ / អត្ថបទ​បាន​ទេ សូមចុច [CTRL] + [C] (ឬ CMD + C ជាមួយ Mac) ដើម្បី​ចំលង តារាង​មតិកា