Loading...

March 2, 2019

របៀប​ដំឡើង​កម្មវិធី Open Office Writer ជាមួយ​​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ (SBBIC Khmer Spelling Dictionary)


បាទ​សួស្ដី​ប្រិយមិត្ត​ដែល​បាន​ចូល​មើល​គេហទំព័រ AKbalthom , ថ្ងៃ​នេះ​ខ្ញុំ​មាន​គន្លឹះ​មួយ​ចង់​បង្ហាញ​បងប្អូន​ខ្មែរ​យើង ឲ្យ​យល់ដឹង និង​ចេះ​សរសេរ​អក្សរ​ខ្មែរ​​យូនីកូដ​ក្នុង​កុំព្យូទ័រ ឲ្យ​បាន​ត្រឹមត្រូវ សរសេរ​ចេញ​មក​​ឲ្យ​មាន​កំហុស​តិច​បំផុត ។

៙ តម្រូវការ​កម្មវិធី ៖


៙ របៀប​ដំឡើង​កម្មវិធី​ទាំង​អស់​នោះ ៖

១- ត្រូវ​ដំឡើង Khmer Unicode និង​កំណត់​ក្ដារ​ចុច Khmer (NiDA) ​។ ( បើ​មាន​រួច​ហើយ​សូម​រំលង​ចំណុច​នេះ )

២- ត្រូវ​ដំឡើង​កម្មវិធី Java Runtime Environment ដែល​របៀប​ដំឡើង​គឺ​ធម្មតា ។
៣- ដំឡើង​ពុម្ព​អក្សរ Khmer SBBIC Serif ។
៤- ដំឡើង​កម្មវិធី Open Office (លោកអ្នក​អាច​ដំឡើង​តែ​កម្មវិធី Open Office Writer តែ​មួយ​ក៏​បាន​ដែរ មិន​បាច់​ដំឡើង​កម្មវិធី​ដទៃ​ទៀត​នោះ​ទេ ។
៥- ដំឡើង​ Extension ដែល​មាន​ឈ្មោះ​ថា SBBIC Khmer Spelling Dictionary ។

៙ របៀប​កំណត់​ឲ្យ​ពុម្ព​អក្សរ UI ឲ្យ​កម្មវិធី Open Office Writer ៖

 នៅ​ពេល​ដែល​លោកអ្នក​បាន​ដំឡើង​ជោគជ័យ​ហើយ តែ​ម៉ឺនុយ​ដែល​មាន​អក្សរ​ខ្មែរ​គឺ​បង្ហាញ​មិន​ទាន់​ស្អាត និង​ច្បាស់​ងាយស្រួល​មើល​នោះ​ទេ ដែល​តម្រូវ​ឲ្យ​មាន​ការ​ប្ដូរ​ពុម្ព​អក្សរ UI របស់​កម្មវិធី Open Office Writer ចេញ ។
១- សូម​​បិទកម្មវិធី ​Open Office Writer និង បើកម្ដង​ទៀត ។
២- ចូល​ទៅ​ម៉ឺនុយ Tools → Options... ។

៣- ចុចលើ OpenOffice → View នៅផ្ទាំងខាងស្ដាំ សូមដោះ ធិក ចេញពីប្រអប់ use system font for user interface (សូមមើលរូប)

៤- បន្ទាប់មកនៅផ្នែកខាងឆ្វេង សូមចុចលើពាក្យ Fonts ហើយ ធិក លើប្រអប់ Apply replacement   table ហើយ​នៅ​ក្នុង​ប្រអប់ Font សូមបញ្ចូលពាក្យ Andale Sans UI ហើយនៅប្រអប់ Replace with សូមបញ្ចូលពាក្យ Khmer SSBIC Serif បន្ទាប់មកសូមចុចលើសញ្ញា ធិក ដែលមានពណ៌បៃតង បន្ទាប់មកសូម ធិក លើប្រអប់មួយនៅខាងក្រោមពាក្យ Always សូមមើលរូបខាងក្រោម៖

៥- បន្ទាប់មកសូមចុចលើពាក្យ Java ដែលស្ថិតនៅផ្នែកខាងឆ្វេង ដើម្បី​ពិនិត្យ​មើល​ថា​តើ​យើង​បាន​បញ្ចូល Java Run time environment (JRE) ទៅ​ក្នុងកុំព្យូទ័រហើយឬនៅ។ ប្រសិនបើអ្នកបានបញ្ចូលវា នៅ​​អ្នក​នឹង​ឃើញ​វា នៅ​ប្រអប់​ខាងស្តាំ​ដូច​រូប​ខាង​ក្រោម ៖
ប្រសិនបើ​អ្នក​មិន​បាន​ឃើញ អ្វីនៅក្នុងប្រអប់ដូចខាងលើនេះទេសូមបញ្ចូល វាភ្លាម ព្រោះ​វា​ត្រូវ​ការ​កម្មវិធី​នេះ​ជា​ចាំបាច់​បំផុត បើ​គ្មាន​វា​កម្មវិធី OpenOffice មិន​អាច​ដំណើរការ​បាន​ល្អ​នោះ​ទេ ។

៦- កំណត់​ភាសា​ខ្មែរ​ ដើម្បីកំណត់ភាសាយើងត្រូវចូលទៅកាន់ Tool→ Option បន្ទាប់មកចុចលើ សញ្ញា​បូក​ដែល​នៅ​ខាងឆ្វេង​ពាក្យ Language Setting បន្ទាប់​មក​សូមចុចលើ Language ហើយ​​នៅ​ខាងស្ដាំ​ផ្នែក​ខាង​ក្រោម សូមធិកលើពាក្យ Show UI elements for Bi-Directional writing បន្ទាប់មក​នៅ​ប្រអប់​ខាងមុខ CTL សូម​ជ្រើសរើស​ភាសា Khmer (សូមមើលរូប)
- ចុច OK សិន ។

៧- កំណត់​ពុម្ព​អក្សរ​ខ្មែរ​​ដោយ​ស្វ័យ​ប្រវត្តិពេលវាយ​អត្ថបទ បន្ទាប់ពី​លោកអ្នក​បាន​ កំណត់​ភាសា​ហើយ​ ជា​បន្ត​សូម​លោកអ្នក​កំណត់​ពុម្ពអក្សរ​​​ខ្មែរ​ដោយស្វ័យ​ប្រវត្តិ សម្រាប់ឯក​សារ​របស់​លោកអ្នក​ ដោយ​ចូល​ទៅកាន់​ Tools​→Options​→OpenOffice.org​ Writer​→Basic​ Fonts​ (CTL​) នៅ​ខាងស្ដាំ​សូម​ជ្រើសរើស​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​ដែល​អ្នកចូលចិត្ត​ បន្ទាប់មក​សូម​ចុច​ Ok​ ជាការស្រេច​ (សូម​មើលរូប​)។

- កំណត់​ពុម្ព​អក្សរ​អង់គ្លេស​​ដោយ​ស្វ័យប្រវត្តិ​ពេល​វាយ​អត្ថបទ បន្ទាប់ពី​លោកអ្នក​បាន​ កំណត់​ពុម្ព​អក្សរ​ខ្មែរ​ឲ្យ​ចេញ​ម៉ូដ​ណាមួយ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​វាយហើយ ចូល​ដល់​ការ​កំណត់​បង្ហាញ​ពុម្ព​អក្សរ​អង់គ្លេស​ដោយស្វ័យប្រវត្តិ​នៅ​ពេល​វាយអត្ថបទ ។ ​ ដោយ​ចូល​ទៅកាន់​ Tools​→Options​→OpenOffice.org​ Writer​→Basic​ Fonts​ (CTL​) នៅ​ខាងស្ដាំ​សូម​ជ្រើសរើស​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​ដែល​អ្នកចូលចិត្ត​ បន្ទាប់មក​សូម​ចុច​ Ok​ ជាការស្រេច​ (សូម​មើលរូប​)។

៨-  បើក​មុខងារ​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ បន្ទាប់ពី​លោកអ្នក​បាន​ធ្វើតាម​ការណែនាំ​ខាងលើ​នេះ​ហើយ​សូម​សាកល្បង​វាយ​ប្រយោគ​មួយ​ឃ្លា ​ដែល​មាន​ពាក្យ​ខុស​ ឧទាហរណ៍​ ៖ កម្មវធី​ត្រួតពិនិត្យ​អក្ខរាវរុទ្ធ​ភាសាខ្មែរ​ ។ នៅពេល​ដែល​លោក​សរសេរ​អក្សរ​ខុស​វា​នឹង​ចេញ​សញ្ញា​ពណ៌ក្រហម​នៅ​ពីក្រោម​ ហើយ​បើ​លោកអ្នក​មិនឃើញ​ចេញពណ៌​ក្រហម​នោះ​ទេ​សូម​លោកអ្នក​ចុច​លើ​សញ្ញា​ ABC ​ ដែល​ស្ថិតនៅ​លើ​ tools​ bar​ (សូម​មើលរូប​)


ចំណាំ ​៖ ពេល​លោកអ្នក​វាយ​ អត្ថបទ​ ប្រយោគ​ ឬអ្វី​ៗជា​ភាសាខ្មែរ​ សូម​លោកអ្នក​ចុច​ Space​ (zero​ with​ space​ ឬSpace​ មិន​ដកឃ្លា​ មិនមែន​ Shift​+Space​) នៅពេល​ដែល​បញ្ចប់​ពាក្យ​នី​មួយ​ៗ ហើយ​នៅពេល​ដែល​លោកអ្នក​បាន​ចុច​ Space​ នោះ​នឹង​មាន​សញ្ញា​ក្បៀស​តូច​មួយ​ និង​ស្នាម​ពណ៌ប្រផេះ​នៅចន្លោះ​ពាក្យ​នី​មួយ​ៗ។ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​កម្មវិធី​ត្រួតពិនិត្យ​អក្ខរា​វិរុទ្ធ​របស់​យើង​ ថា​ពាក្យ​ដែល​បាន​សរសេរ​នោះ​ខុស​ឬត្រូវ​ បើ​វា​មាន​ចេញ​សញ្ញា​ ពណ៌ក្រហម​នៅ​ពីក្រោម​ពាក្យ​ នោះ​បញ្ជាក់​ថា​ពាក្យ​នោះ​សរសេរខុស​។ បើ​មាន​សញ្ញា​ពណ៌ក្រហម​នៅ​ពីក្រោម​ពាក្យ​ដែល​លោកអ្នក​បាន​សរសេរ​ សូម​យក​ mouse​ ចុច​ឲ្យ​ពាក្យ​នោះ​ហើយ​ចុច​ mouse​ ស្ដាំ​ទៅលើ​វា​នោះ​វា​នឹង​បញ្ហា​ពាក្យ​ដែល​ត្រឹមត្រូវ​ឲ្យ​លោកអ្នក​ជ្រើសរើស​។ឧទាហរណ៍​៖ កម្មវធី​ត្រួតពិនិត្យ​អក្ខរាវរុទ្ធ​ភាសាខ្មែរ​ ​។



- បើសិន​លោកអ្នក​​ចង់ឃើញ ឬ​ចង់​លាក់​​ចន្លោះ​ពណ៌ប្រផេះ​រវាង​តួអក្សរ​សូម​ ចុច​ លើ​ “View​” menu​ ហើយ​ជ្រើសរើស​ “Field​ Shadings​” ដើម្បី​បំបាត់​នូវ​ចន្លោះ​ទាំងនោះ​(ឬក៏​លោកអ្នក​អាច​ ចុច​ Ctrl​ និង​ F8​) ៕
______________
កែសម្រួល​​ចេញ​ពី https://www.sbbic.org/km/install-tutorial/

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក