Loading...

March 10, 2019

របៀប​ដំឡើង​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ Khmer SBBIC Spelling Checker ជាមួយ Firefox (Online Mode)


កាល​លើក​​មុន​លោក​អ្នក​បាន​ដឹង​អំពី​ការ​ដំឡើង « របៀប​ដំឡើង​កម្មវិធី Open Office Writer ជាមួយ​​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ (SBBIC Khmer Spelling Dictionary) » ដែល​គន្លឹះ​ហ្នឹង​ជួយ​ឲ្យ​ការ​សរសេរ​របស់​យើង​ អាច​កាត់​បន្ថយ​កំហុស​ដោយ​មិន​ដឹង​ខ្លួន​បាន​ច្រើន ។ ដែល​កំហុស​ដោយ​មិន​ដឹង​ខ្លួន​នោះ​គឺ​មាន​ន័យ​ថា យើង​ចេះ​និង​ស្គាល់​ពាក្យ​​ច្រើន​​ហើយ តែ​ដៃ​របស់​យើង​ច្រឡំ​ចុច​គ្រាប់​អក្សរ​ផ្សេងៗ​ទៅវិញ គួបផ្សំ​ជាមួយ​យើង​ប្រញាប់​ទៀត​នោះ​ធ្វើ​ឲ្យ​មាន​កំហុស​ដោយ​មិន​ដឹង​ខ្លួន ។

ឥឡូវ​នេះ​យើង​ចូល​មក​យល់​ពី​របៀប ​ដំឡើង​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ Khmer SBBIC Spelling Checker ជាមួយ Firefox (Online Mode) ដែល​ល្អ​សម្រាប់​អ្នក​សរសេរ​អក្សរ​ខ្មែរ​លើ​អ៊ីនធឺណិត​ដូចជា​សរសេរ​ក្នុង​ Facebook Blogger Wordpress Gmail និង​គេហទំព័រ​ផ្សេងៗ​ទៀត​ដែល​អាច​សរសេរ​អត្ថបទ​បាន ។

៙ តម្រូវការ​កម្មវិធី ៖


សូម​បញ្ជាក់​ថា ​ក្នុង​ពេល​នេះ​មាន​តែ កម្មវិធី Browser Firefox តែ​មួយ​ប៉ុណ្ណោះ​ដែល​មាន​មុខងារ ត្រួតពិនិត្យ​អក្ខរាវិរុត្ធ​ខ្មែរ Khmer SBBIC Spelling Checker សម្រាប់​កម្មវិធី Browser ផ្សេងៗ​ទៀត​ដូចចា Google Chrome មិន​មាន​មុខងារ ឬ​ Addon ​ខាង​លើ​នោះ​ទេ ។ ពី​ព្រោះ​ខាង​អ្នក​បង្កើត ត្រួតពិនិត្យ​អក្ខរាវិរុត្ធ​ខ្មែរ SBBIC ទាក់ទង​ទៅ​ Google ដែរ តែ​គេ​មិន​អនុញ្ញាតិ​ឲ្យ​មាន ។

៙ របៀប​ដំឡើង​កម្មវិធី ៖

១- ដំឡើង​កម្មវិធី Firefox ដែល​វិធី​ដំឡើង​គឺ​ងាយស្រួល ដោយ​គ្រាន់តែ​ចុច​ទៅ​តាម​ការ​ណែនាំ​របស់​កម្មវិធី ។
 ២- បើក​កម្មវិធី Firefox មក រួច​ចូល​ទៅ​ម៉ឺនុយ Add-ons ( Ctrl+Shift+A)

៣- ​ចុច​លើ​​ម៉ឺនុយ​ Extensions ដែល​នៅ​ផ្នែក​ខាង​ឆ្វេង ។ ត្រង់​កន្លែង Find more extensions សូម​វាយ​ពាក្យ​ស្វែងរក : khmer  ឬ Khmer SBBIC Spelling Checker ។

៥- នោះ​លោក​អ្នក​នឹង​បាន​ឃើញ​ Addon ចេញ​មក សូម​ចុច​លើ​វា ។

៦- សូម​ចុច​លើ​ប៊ូតុង + Add to Firefox ដើម្បី​ដំឡើង ។

Addon ត្រូវ​បាន​​ដំឡើង​រួច​រាល់ ហើយ​លោកអ្នក​ក៏​អាច​ចូល​ទៅ​មើល​វា ដើម្បី​ចង់​ដឹង​ថា វា​បាន​ដំឡើង​ហើយ​មែន ។​ ដោយ​ចុច​មើល​ម៉ឺនុយ >>> Add-Ons >>> Dictionaries នោះ​យើង​នឹង​មាន​ឃើញ​ Khmer SBBIC Spelling Checker ។

៙ របៀប​បើក​មុខងារ ត្រួតពិនិត្យ​អក្ខរាវិរុត្ធ​ខ្មែរ Khmer SBBIC Spelling Checker ៖

១- ​ចូល​ទៅ​គេហទំព័រ​ណាមួយ​ដែល​អាច​សរសេរ​អក្សរ​​បាន ឧទាហរណ៍ Facebook Blogger ជាដើម ។ ក្នុង​គន្លឹះ​នេះ​ខ្ញុំ​សូម​ចូល​ទៅ​ facebook ដើម្បី​សាក​មើល ។
២- ចុច​ម៉ៅ​ស្ដាំ​លើ​ផ្ទៃ​ទំនេរ​ដែល​អាច​សរសេរ​អក្សរ​បាន​ក្នុង Facebook រួច​រើស​យក  Check Spelling ដើម្បី​បើក​មុខងារ​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ ។

៣- ចុច​ម៉ៅ​ស្ដាំ​ម្ដង​ទៀត​រើស​យក Languages >>> Khmer ជាការ​ស្រេច ។

៙ របៀប​ប្រើប្រាស់ ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ Khmer SBBIC Spelling Checker ៖បន្ទាប់​ពី​បាន​ដំឡើង និង​បើក​មុខងារ​នេះ​រួច​មក ចូល​ដល់​ពី​របៀប​ប្រើប្រាស់​វិញ ។ ដែល​យើង​ត្រូវ​ប្រើ​ចន្លោះ​មើល​មិន​ឃើញ (គ្រាប់ចុច Space) ដើម្បី​ផ្ដាច់​ពាក្យ​នីមួយៗ នោះ​ទើប​មុខងារ ត្រួតពិនិត្យ​អក្ខរាវិរុត្ធ​ខ្មែរ អាច​ដឹង​ថា​ពាក្យ​ដែល​សរសេរ​នោះ​មាន​ខុស​ឬ​អត់ ។ តែ​បើ​លោកអ្នក​សរសេរ​ដោយ​មិន​ប្រើ ​ចន្លោះ​មើល​មិន​ឃើញ ទេ​នេះ វា​ធ្វើ​ឲ្យ​កម្មវិធី​មិន​អាច​ដឹង​ថា​យើង​សរសេរ​ពាក្យ​អ្វី​ទេ ។

ដូច្នេះ​យើង​ត្រូវ​រៀន​ប្រើ ចន្លោះ​មើល​មិន​ឃើញ (គ្រាប់ចុច Space) ចាប់​ពី​ពេល​នេះ​ទៅ បើ​ទោះជា​វា​មិន​មែន​ជា​អ្វី​ដែល​អ្នក​ជំនាញ​គាត់​ឲ្យ​យើង​ប្រើ​ក៏​ដោយ ព្រោះ​សម្រាប់​ភាសា​ខ្មែរ បើ​អត់​ប្រើ​ចន្លោះ​មើល​មិន​ឃើញ គឺ​កម្មវិធី​មិន​ដឹង​ថា​យើង​វាយ​ពាក្យ​អ្វី ។ បើ​ភាសា​អង់គ្លេស​គេ​ប្រើ ដក​ឃ្លា ដែល​សម្រាប់​​ឲ្យ​កុំព្យូទ័រ​ស្គាល់​ពាក្យ​នីមួយៗ បើ​សិន​ភាសា​អង់គ្លេស​សរសេរ​មិន​ដក​ឃ្លា​ក៏ កុំព្យទ័រ​វា​មិន​ដឹង​ថា​យើង​សរសេរ​ពាក្យ​អ្វី​ដែល ។ លោកអ្នក​អាច​សាក​សរសេរ​ពាក្យ​អង់គ្លេស ក្នុង​កម្មវិធី MS Word មើល​ទៅ​បើ​កុំព្យូទ័រ​ឬ​កម្មវិធី​ស្គាល់​ពាក្យ​អង់គ្លេស​ទាំង​នោះ ។

ឧទាហរណ៍ ៖ សាលារៀនជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស (សរសេរ​ដោយ​មិន​ប្រើ​ចន្លោះ​មើល​មិន​ឃើញ ។ ចំណែក​មួយ​នេះ​វិញ​សរសេរ​ដោយ​ប្រើ​ចន្លោះ​មើល​មិន​ឃើញ : សាលារៀន​ជា​ថ្នាល​បណ្ដុះបណ្ដាល​ធនធានមនុស្ស ៕

ក្នុង​រូបភាព​​ខាង​ក្រោម​នេះ ពេល​យើង​សរសេរ​អក្សរ​ខ្មែរ​ដោយ​មិន​ប្រើ ចន្លោះ​មើល​មិន​ឃើញ (គ្រាប់ចុច Space) គឺ​កម្មវិធី​មិន​អាច​ស្កេន​ដឹង​ថា​ពាក្យ​មួយ​ណា​ខុស​នោះ​ទេ នៅ​ពេល​ចុច​ម៉ៅ​ស្ដាំ​ដើម្បី​ឆែក​មើល​ពាក្យ​ខុស ។

តែ​ក្នុង​រូបភាព​ខាង​ក្រោម​នេះ យើង​ប្រើ​ ចន្លោះ​មើល​មិន​ឃើញ (គ្រាប់ចុច Space) រាល់​បញ្ចប់​ពាក្យ​នីមួយ ពេល​នោះ​វា​ចេញ​បន្ទាប់​ពណ៌​ក្រហម​រាង​ទឹក​រលក ដើម្បី​ឲ្យ​យើង​ដឹង​ថា​ពាក្យ​នេះ​គ្មាន​ក្នុង​វចនានុក្រម ។ ដើម្បី​កែ​ពាក្យ​នោះ​យើង​គ្រាប់​តែ​ចុច​ម៉ៅ​ស្ដាំ​លើ​ពាក្យ​នោះ រួច​រើស​ពាក្យ​ដែល​ត្រឹមត្រូវ ជា​ការ​ស្រេច ។ របៀប​នេះ​ប្រៀប​ដូចជា​មាន​អ្នក​ចាំ​ជួយ​ប្រាប់​យើង​ពេល​កំពុង​សរសេរ​ នៅ​ពេល​ដែល​យើង​មិន​ដឹង​ខ្លួន​ថា​កំពុង​សរសេរ​ខុស ។

សរុប​មក សម្រាប់​អ្នក​សរសេរ​អត្ថបទ​ក្នុង ​Browser គឺ​ត្រូវ​ការ ​ត្រួតពិនិត្យ​អក្ខរាវិរុត្ធ​ខ្មែរ Khmer SBBIC Spelling Checker ជាមួយ Firefox (Online Mode) នេះ​ខ្លាំង​ណាស់ ៖
ទី១ ​វា​ជួយ​ប្រាក់​ពាក្យ​ដែល​យើង​សរសេរ​ខុស
ទី​២ វា​ជួយ​ចុះ​បន្ទាត់​អត្ថបទ​របស់​យើង កុំ​ឲ្យ​អត្ថបទ​សរសេរ​ហៀរហូរ ឬ​ចុច​បន្ទាត់​រតេតរតូត
ទី៣ វា​ជួយ​សន្សំ​ពេល​វេលា​ ដោយ​មិន​បាច់​បើក​មើល​វចនានុក្រម​ សម្រាប់​ពាក្យ​ពិបាកៗ​ឡើយ ។

អធ្យាស្រ័យ​ដែល​មិន​បាន​បង្កើត​ជា​វីដេអូ​បង្ហាញ តែ​លោកអ្នក​ក៏​អាច​រក​វីដេអូ​នៅ​ក្នុង Youtube បាន​ផង​ដែរ អំពី​របៀប​ប្រើប្រាស់ ។ នេះ​គ្រាន់តែ​ជា​អត្ថបទ​ដែល​ខ្ញុំ​សរសេរ​ឡើង​ទុក​ជា​ឯកសារ នៅ​ពេល​មាន​គេ​សួរ​ខ្ញុំ​តែ​ប៉ុណ្ណោះ ខ្វះខាត​ត្រង់​ណា​សូម​ comment មក​ខាង​ក្រោយ​នេះ ៕





Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក