March 16, 2019

របៀប​ធ្វើ​ឲ្យ​អក្សរ​ខ្មែរ​បង្ហាញ​ក្នុង Google Chrome ដិត​ច្បាស់​ជាង​មុន


សូម​ជម្រាប​សួរ​​ និង​ណែនាំ​ម្ដង​ទៀត គេហទំព័រ​មួយ​នេះ​ប្រមូល​ផ្ដុំ​ព័ត៌មាន​ពុម្ព​អក្សរ​ខ្មែរ និង​គន្លឹះ​ទាក់ទង​នឹង​អក្សរ ដោយ​បង្ក​លក្ខណៈ​ងាយស្រួល​ផ្សេងៗ ដើម្បី​ រួមចំណែក​ជំរុញ​ការ​សរសេរ​អក្សរ​ខ្មែរ ។ នៅ​ក្នុង​គន្លឹះ​នេះ​ខ្ញុំ​លើក​បង្ហាញ​ពី​ការ​​ធ្វើ​ឲ្យ​អក្សរ​ខ្មែរ​បង្ហាញ​ក្នុង Google Chrome ដិត​ច្បាស់​ជាង​មុន ។

សម្រាប់​អ្នក​​ប្រើប្រាស់ Google Chrome មាន​ដែល​សម្គាល់​ឃើញ​អក្សរ​ខ្មែរ​ ​បង្ហាញ​មិន​សូវ​ច្បាស់ មាន​លក្ខណៈ​ស្ដើង​ស្រាល​ជាង​នៅ​ក្នុង Firefox បន្តិច ​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង មិន​សូវ​ចាប់​អក្សរ​ខ្មែរ​បាន​ស្រួល ។ ដែល​នេះ​យើង​ត្រូវ​រក​វិធី​ធ្វើ​ឲ្យ​អក្សរ​ខ្មែរ​ក្នុង Google Chrome បង្ហាញ​បាន​ដិត​ជាង​មុន​បន្តិច ដោយ​ប្រើ​កូន​កម្មវិធី​បន្ថែម Extensions ​របស់ Google Chrome ។ ដោយ​ឆ្លងកាត់​ការ​សាកល្បង​ជា​ច្រើន​ យើង​រក​ឃើញ Extensions ឈ្មោះ Font Expander វា​មាន​សមត្ថភាព​ល្អ​ជាង​គេ មាន​កន្លែង​បន្ថយ និង​ដំឡើង​កម្រាស់​អក្សរ​តាម​ចិត្ត ។

៙ របៀប​ដំឡើង Extensions ឈ្មោះ Font Expander ៖

- ត្រូវ​មាន​កម្មវិធី Google Chrome (ចុច​ទី​នេះ​ដើម្បី​ទាញ​យក)
- ចូល​ទៅ Chrome web store ដើម្បី​រក​មើល​កម្មវិធី​បន្ថែម ដោយ​ចុច​លើ icon App

-  រួច​បន្ត​ចុច​លើ Web Store
- វាយ​ពាក្យ​ស្វែងរក Font Expander ឬ​ (ចុច​​ទី​នេះ​ដើម្បី​ចូល​ទៅ)  ។ រួច​ចុច​លើ​ប៊ូតុង Add to Chrome

- នោះ​សារ​សួរ​បញ្ជាក់​នឹង​លោត​ឡើង​មក សូម​ចុច​លើ​ប៊ូតុង Add Extensions ដើម្បី​យល់​ព្រម ។

- លោក​អ្នក​នឹង​បាន​ឃើញ icon របស់ Font Expander របា​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​ដៃ ដែល​បង្ហាញ​ថា​កម្មវិធី​បន្ថែម​មួយ​នេះ​កំពុង​ដំណើរការ​ហើយ ។

៙ ​របៀប​ប្រើប្រាស់ ៖

មិន​មាន​អ្វី​ច្រើន ​ទេ ​គឺ​មុខងារ​របស់​វា​មាន​តែ​មួយ​គត់​គឺ​កំណត់​កម្រាស់​បន្ថែម​ ដែល​លំនាំដើម​របស់ Font Expander គឺ 70 ដូច្នេះ​បើ​ 70 ហើយ​នៅ​តែ​មិន​ទាន់​ពេញ​ចិត្ត​អាច​ឡើង​ទៅ 80 ទៅ​តាម​ចិត្ត​របស់​អ្នក​ប្រើ​រៀងៗខ្លួន ។

ជា​លទ្ធផល​យើង​ទទួល​បាន ៖

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក