March 21, 2019

ស្អាតៗ​ណាស់ ! អក្សរ​ឆ្លាក់​របស់ « ភិក្ខុ បោងវិបុល »

ថ្ងៃ​នេះ​ខ្ញុំ​លើក​យក​អក្សរ​ឆ្លាក់​ចេញ​ពី facebook page មួយ​ឈ្មោះ​ថា « ភិក្ខុ បោងវិបុល Official » ដែល​អក្សរ​ឆ្លាក់​​នេះ​មាន​ម៉ូដ​ខុស​ពី​គេ លាយ​ជាមួយ​ក្បាច់​ខ្មែរ ។ ខាង​ផ្នែក​ឆ្លាក់​អក្សរ​ខ្មែរ​យើង សឹង​តែ​លែង​មាន​អ្នក​ចេះ​ទៅ​ហើយ បាន​យ៉ាង​ច្រើន​ត្រឹម​សរសេរ​អក្សរ​ឈរ ឬ​អក្សរ​មូល​លើ​បដា​តែ​ប៉ុណ្ណោះ សឹង​តែ​មិន​ឃើញ​បង្កើត​ម៉ូដ​ស្អាតៗ ប្លែកៗ​ដោយ​ខ្លួន​ឯង​នោះ​ទេ ។

អក្សរ​របស់​គាត់ ខ្ញុំ​មើល​ទៅ​មាន​ទម្រង់​ស្អាត មាន​លក្ខណៈ​ទន់ភ្លន់ តែ​រឹងមាំ សាកសម​យក​ធ្វើ​ជា​ម៉ូដ​អក្សរ​ស្លាក​យីហោ​ហាង​បែប​ខ្មែរ សណ្ឋាគារ ភោជនីយដ្ឋាន រោង​មង្គល ផ្សេងៗ ដែល​បង្ហាញ​​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ ឲ្យ​បាន​ដឹង​ថា​អក្សរ​ខ្មែរ​ស្អាត​ណាស់ ។ ខ្ញុំ​បាន​ដកស្រង់​រូបភាព​មួយ​ចំនួន​បង្ហាញ​ យក​មក​បង្ហាញ​នៅ​ខាង​ក្រោម​នេះ ។​ ហើយ​សម្រាប់​បងប្អូន​ដែល​ចង់​មើល​និង​តាមដាន​​ស្នាដៃ​​ទាំង​អស់​នោះ សូម​ចុច​ទី​នេះ​ដើម្បី​ចូល​ទៅ facebook page











1 comment:

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក