December 21, 2018

ពុម្ព​អក្សរ Google Sans

ពុម្ព​អក្សរ Product Sans គឺ​ជា​ពុម្ព​អក្សរ​ដែក​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Google សម្រាប់​ធ្វើ​ជា​ពុម្ព​ម៉ាក​សញ្ញា​ផលិតផល​របស់​ខ្លួន ។ ដែល​វា​ត្រូវ​បាន​យក​មក​ប្រើ​ជំនួស logo ចាស់​របស់​ខ្លួន​​នៅ​ថ្ងៃ​ទី 1 ខែ​កញ្ញា ឆ្នាំ 2015 ។ Product Sans មិន​ត្រឹម​តែ​ធ្វើ​ជា​អក្សរ​ក្នុង logo  ឬ​ចំណង​ជើង​ផលិតផល​របស់​ Google ប៉ុណ្ណោះ​ទេ វា​អាច​យក​ទៅ​សរសេរ​ជា​អត្ថបទ​សម្រាប់​បង្ហាញ​លើ​អេក្រង់​កុំព្យូទ័រ ទូរស័ព្ទ នាឡិកា​វៃឆ្លាត ផង​ដែរ ។ ប៉ុន្តែ​ពុម្ព​អក្សរ​នេះ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​មក​ជា Google Sans វិញ​ដែល​គេ​ឃើញ​វា​ចាប់​ពី​ជំនាន់​Android 8.1 មក និង​ក្នុង​ Chrome OS ។

៙ អំពី​ពុម្ពអក្សរ ៖

  • ឈ្មោះ​ពុម្ព​អក្សរ : Google Sans
  • គ្រួសារ​ពុម្ព​អក្សរ : ៦ ពុម្ព
  • ប្រភព១ : https://www.theandroidsoul.com/download-google-sans-font/
  • ប្រភព២ : https://www.teamandroid.com/2018/03/04/download-google-sans-font/

៙ បំរាម ៖ ពុម្ព​អក្សរ Google Sans មិនមែន​ជា​ពុម្ព​អក្សរ​ Free ដែល​សម្រាប់​​​ដាក់​ឲ្យ​ទាញ​យក​និង​ប្រើប្រាស់​ដូច​បណ្ដា​ពុម្ព​អក្សរ​ដែល​មាន​នៅ​ក្នុង https://fonts.google.com/  នោះ​ទេ ។​​​ Google Sans ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Google ដែល​គ្មាន​អ្នក​ណា​មាន​សិទ្ធ​ប្រើប្រាស់​ក្រៅ​ពី​​ Google ។ អ្នក​ប្រើប្រាស់​ពុម្ព​ខាង​លើ​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង ៕

រូបភាព​ទាក់ទង ៖

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក