November 21, 2018

ប្ដូរ​ពណ៌ពេល​ធ្វើការ Select លើ​អត្ថបទ / Change Blogger Default Text Selection Color

នៅ​ក្នុង​អត្ថបទ​នេះ ខ្ញុំ​លើក​យក​កូដ CSS សម្រាប់​ប្ដូរ​ពណ៌​នៅ​ពេល​យើង​ធ្វើការ​ selection អក្សរ​ក្នុង​អត្ថបទ ដែល​ជា​ទូទៅ​វា​មាន​ពណ៌ខៀវ ដែល​អាច​មិន​សូវ​ស៊ី​គ្នា​ជាមួយ​ពណ៌​របស់ ​template blogger របស់​លោកអ្នក ។ ខ្ញុំ​បាន​ប្ដូរ​ពណ៌​វា​ឲ្យ​មាន​ផ្ទៃ​ពណ៌​លឿង និង​អក្សរ​ពណ៌​ខ្មៅ ​ហើយ​លោកអ្នក​ក៏​អាច​ប្ដូរ​ទៅ​ពណ៌​ផ្សេង​បាន​ដែរ ។


៙ របៀប​ដាក់​កូដ ៖

ជំហាន​ទី​១ : ចូល​ក្នុង​គណនី Blogger.com របស់​អ្នក
ជំហាន​ទី​២ : ចូល​ទៅ template  => Edit HTML
ជំហាន​ទី​៣ : ស្វែងរក​កូដ  ]]></b:skin> (ដោយ​ចុច Ctrl+F)
ជំហាន​ទី​៤ : ចម្លង​កូដ​រួច​យក​ទៅ​ដាក់​ពី​លើ​ស្លាក ]]></b:skin>
::selection {background:#94F0D3;color:#FFFFFF;}::-moz-selection {background:#94F0D3;color:#FFFFFF;}::-webkit-selection {background:#94F0D3;color:#FFFFFF;}
ជំហាន​ទី​៥ : រួច​ចុច​ប៊ូតុង​ពណ៌​ទឹក​ក្រូច Save templates ជា​ការ​ស្រេច

៙ ការ​ប្ដូរ​ពណ៌ ៖

  • លោក​អ្នក​អាច​ប្ដូរ​ពណ៌​​ផ្ទៃ​ខាង​ក្រោយ​នៅ​ត្រង់ ​background:#94F0D3
  • ប្ដូរ​ពណ៌​អក្សរ​នៅ color:#FFFFFF

ជួប​គ្នា​នៅ​គន្លឹះ Blogger លើក​ក្រោយ​ទៀត ៕

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក